​របៀប​បង្កើន​ល្បឿន​របស់​កម្មវិធី IE

Internet Explorer (IE) ជា​កម្មវិធី​បើក​គេហទំព័រ​មួយ​ដ៏​ពេញ​និយម​ដែល​ត្រូវ​បង្កើត​ឡើង​​ដោយ​ ក្រុមហ៊ុន Microsoft ​ដែល​ជា​ក្រុមហ៊ុន​បច្ចេកវិជ្ជា​ធំ​បំផុត​មួយ​​របស់​ពិភពលោក ។

ជាមួយ​វិធីសាស្ត្រ​ខាងក្រោម​នេះ លោកអ្នក​ពិត​ជា​ជួប​ជាមួយ​ភាព​ប្លែក​អារម្មណ៍​ដោយ​សារ​ល្បឿន​ក្នុង​ការ​បើក​ អ៊ីនធឺណិត​តាម​កម្មវិធី​នេះ​លឿន​​ជាង​មុន ។



១. សូម​បើក​ផ្ទាំង Registry Policy Editor ដោយ​ចុច​ក្ដារ ctrl + R ហើយ​វាយ​ពាក្យ regedit.exe រួច​ចុច​ក្តារ Enter ។

២. ចូល​ទៅទីតាំង HKEY_LOCAL_MACHINE​​SOFTWARE​​Microsoft​​Windows​​CurrentVersion​​InternetSettings ។

៣. បន្ទាប់​មក​ នៅ​ផ្ទាំង​ខាងស្ដាំ​ សូម​ចុច​កណ្ដុរ​ស្តាំ​ដើម្បី​បង្កើត​តម្លៃ DWORD ។

៤. សូម​ដាក់​ឈ្មោះ MaxConnectionsPerServer នៅក្នុង​ប្រអប់ Value name ហើយ​ឱ្យ​តម្លៃ​របស់​ទិន្នន័យ​ស្មើរ​នឹង 6 នៅក្នុង​ប្រអប់​របស់ Value data ។

៥. សូម​ចុច​ប៊ូតុង OK ហើយ​ធ្វើការ​ដំណើរការ​ម៉ាស៊ីន​កុំព្យូទ័រ​ឡើង​វិញ​ដើម្បី​បញ្ចប់ ៕

Related Posts Plugin for WordPress, Blogger...