សព្វថ្ងៃនេះ
ដោយបច្ចេកវិទ្យាមានការជឿនលឿនការបង្កើតកម្មវិធីការពារទៅលើ
Partition ឬហៅថា Drive មានច្រើនកម្មវិធី ។ ក៏ប៉ុន្តែ
នៅក្នុងពេលនេះយើងសូមលើកយកការបិទ Partition
ដោយប្រើតាមកម្មវិធី Registry Editor ដែលជាកម្មវិធីរបស់ windows
ស្រាប់ ។
ជំហានទី១
ចូល Run វាយពាក្យ regedit រូចចុច OK ។ ពេលនោះវានឹងចេញផ្ទាំង Registry Editor ។
![]() |
ជំហានទី២
ចូលទៅកាន់ HKEY_LOCAL_MACHINE SOFTWAREMicrosoftWindowsCurrentVersionPoliciesExplorer ។
![]() |
ជំហានទី៣
ចុច Mouse ស្ដាំទៅលើ Explorer យកពាក្យ New ហើយយកពាក្យ DWORD(32-bit) Value ។
![]() |
ជំហានទី៤
ចុច Mouse ស្ដាំលើ File ដែលយើងបានបង្កើតដោយយកពាក្យ Rename ហើយសរសេរពាក្យ NoViewOnDrive ។
ជំហានទី៥
ចុច Mouse ស្ដាំលើ File ដែលយើងបានបង្កើតដោយយកពាក្យ Modify… បន្ទាប់មកធ្វើការប្ដូរ Value data: សរសេរលេខរបស់ Partition ដូចជាប្រសិនបើយើងចង់បិទ Partition C ដាក់លេខ៤ ចង់បិទ Partition C និង D ដាក់លេខ៨ ចង់បិទ Partition C និង E ដាក់លេខ១៦ ហើយចង់បិទ Partition D និង E ដាក់លេខ១៨ បន្ទាប់មករូចចុច OK ។
![]() |
ក្រោយពីបានធ្វើវារួចរាល់ហើយ សូមបិទ ហើយបើកុំព្យួទ័រឡើងវិញ (Restart) ៕













