បើទោះបីជានាពេលបច្ចុប្បន្ននេះ
កុំព្យូទ័រគឺជាឧបករណ៍ជំនួយយ៉ាងសំខាន់សម្រាប់ការងារជាច្រើនជាពិសេស
ការងារការិយាល័យ
ប៉ុន្តែនៅពេលខ្លះភាពយឺតយ៉ាវនៃដំណើរការរបស់ម៉ាស៊ីនកុំព្យូទ័រធ្វើ
ឱ្យខាតពេលវេលា និងធ្វើឱ្យយើងធុញទ្រាន់ក្នុងការរង់ចាំ ។
ខាងក្រោមនេះគឺជាវិធីសាស្ត្រមួយចំនួនដែលអាចជួយលោកអ្នកក្នុងការ
បង្កើនល្បឿនរបស់ម៉ាស៊ីនកុំព្យូទ័រដែលដំណើរការដោយប្រព័ន្ធ
ប្រតិបត្តិការ windows XP ។
១. ចុច Mouse ស្ដាំទៅលើ Desktop ហើយជ្រើសរើសយក Properties
រួចចូលទៅក្នុង Appearance ហើយចុចលើ Effects ប៊ូតុង ។ បន្ទាប់មក
វានឹងចេញផ្ទាំងមួយមក រូចដោះដោះសញ្ញា (√) ដូចខាងក្រោម ៖
- Use the following transition effect for menus & tooltips.
- Show shadows under menus.
![]() |
២. ចុច Mouse ស្ដាំទៅលើរូប My Computer នៅលើ Desktop ហើយជ្រើសរើសយក Properties ឬចុច key + key) បន្ទាប់មកចូលទៅ Advanced ជ្រើរើសយកប៊ូតុង Settings នៅក្នុងផ្នែក Performance ។ មកដល់ចំនុចនេះ លោកអ្នកត្រូវធ្វើការដោះសញ្ញា (√) នៅក្នុងប្រអប Visual Effects ដែលមិនសំខាន់ទាំងអស់ចេញ ហើយលោកអ្នកអាចទុកសញ្ញា (√) នៅពីមុខមុខងារមួយចំនួនដូចខាងក្រោម ៖
- Show window contents while dragging
- Smooth edges of screen fonts
- Use common tasks in folders
- Use drop shadows on icon labels on the desktop
- Use visual styles on windows and buttons
![]() |
៣. បើក Windows Explorer ហើយចុចនៅលើ Tools យក Folder Options ហើយចុចទៅលើ View រួចដោះសញ្ញា (√) ដូចខាងក្រោម ៖
- Automatically search for network folders & printers
- Display file size information in folder tips
- Display simple folder view in Explorer's Folders list
- Show encrypted or compressed NTFS files in color
- Show pop-up description for folder and desktop icons
- Use simple file sharing
![]() |
៤. វាយ msconfig ចូលទៅក្នុង Run ហើយចុច Enter ។ ចូលទៅក្នុង Startup ហើយដោះសញ្ញា (√) ដែលមិនសំខាន់ចេញដែលលោកអ្នកគិតថាមិនចង់អោយចាប់ផ្ដើមនៅពេល បើកកុំព្យួទ័រ ។
៥. បើក Sound & Audio Devices ក្នុង Control Panel (ឬវាយ mmsys.cpl ក្នុង Run) ចូលទៅក្នុង Sounds ហើយជ្រើសរើសយក No Sounds នៅក្នុងផ្នែក Sound Scheme ។












