អ្នក
ប្រើប្រាស់មួយចំនួនប្រហែលមានអារម្មណ៍មិនចូលចិត្តសញ្ញាព្រួញ
របស់ឯកសារ ឬកម្មវិធីនៅលើ Desktop នៅក្នុងប្រព័ន្ធប្រតិបត្តិការ
Windows 7 ។ ជាការពិត យើងអាចលុបសញ្ញានេះចេញពី Desktop
តាមរយៈមុខងាររបស់ Registry
ហើយខាងក្រោមនេះគឺជាវិធីសាស្ដ្រដែលយើងអាចចូលទៅកែប្រែដោយផ្ទាល់
នៅក្នុងផ្ទាំង Registry Editor ។១. សូមចុចក្ដារ Windows + R រួចវាយពាក្យ regidit.exe ហើយចុចប៊ូតុង OK ។
![]() |
២. សូមចូលទីតាំង HKEY_CLASSES_ROOTInkfile ហើយនៅខាងស្ដាំដៃ សូមលុបឯកសារឈ្មោះ IsShortcut ចោល ។
![]() |
៣. បន្ទាប់មក សូមបន្ដចូលទីតាំង HKEY_CLASSES_ROOTpiffile ហើយនៅខាងស្ដាំដៃ សូមលុបឯកសារឈ្មោះ IsShortcut ចោល ។
![]() |
៤. ជាចុងក្រោយ សូមដំណើរការកុំព្យូទ័រឡើងវិញ ។ លោកអ្នកនឹងឃើញថា លែងមានសញ្ញាព្រួញតទៅទៀតហើយ ៕












