មុខងារ
របស់ Switch User
ត្រូវបានដាក់បញ្ចូលឱ្យប្រើប្រាស់នៅក្នុងប្រព័ន្ធប្រតិបត្តិការ
Windows របស់ក្រុមហ៊ុន Microsoft
ដែលអនុញ្ញាតិឱ្យលោកអ្នកផ្លាស់ប្តូរពី User មួយទៅកាន់ User
មួយផ្សេងទៀតដោយមិនចាំបាច់បិទនូវការងារដែល User
មួយទៀតកំពុងតែប្រើប្រាស់ ។ដោយឡែក ដើម្បីធ្វើការរឹតបន្តឹងទៅលើការប្រើប្រាស់របស់ User នៅក្នុងបណ្ដាញទំនាក់ទំនង លោកអ្នកមានសិទ្ធិធ្វើការបិទចោលនូវជម្រើសនេះបានដោយសាកល្បងជា មួយវិធីសាស្ត្រដូចខាងក្រោម ៖
១. សូមវាយ gpedit.msc ក្នុងផ្ទាំង Run តាមរយៈ Start Menu ។ ពេលនោះវានឹងបើក Local Group Policy Editor ។
![]() |
២. សូមចូលទីតាំង Computer Configuration > Administrative Templates > System > Logon ។
![]() |
៣. នៅផ្នែកខាងស្តាំនៃផ្ទាំងសូមចុចពីរដងលើ Hide entry points for Fast User Switching រួចធ្វើការកំណត់ឱ្យវា Enable។
![]() |
៤. បន្ទាប់ពីបានបញ្ចប់ការងារខាងលើ មុខងារ Switch User នឹងមិនបង្ហាញទៀតឡើយ (សូមមើលរូប) ៕












